យុវជន ស.ស.យ.ក ស្រុកបូរីជលសារ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ បានជួសជុលនិងកែលម្អ វិទ្យាល័យ សុខ អាន ដូងខ្ពស់ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់
វិទ្យាល័យ សុខ អាន ដូងខ្ពស់ ស្ថិតនៅឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ រងការខូតខាតដំបូលអស់ចំនួន ០៥អាគារ ត្រូវបានជួសជុល និងកែលម្អ ដែលសកម្មភាពនេះមានការចូលរួមពី យុវជន ស.ស.យ.ក ស្រុកបូរីជលសារ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សក្នុងវិទ្យាល័យ ក្រោមការដឹកនាំផ្ទាល់ដោយលោក ស៊ុត ខុន អភិបាលស្រុកបូរីជលសារ បន្ទាប់មកយើងក៏បានបន្តសកម្មភាពចុះជួយជួសជុលផ្ទះមួយខ្នងទៀតជូនប្រជាពលរដ្ឋ នៅក្នុងឃុំជាមួយគ្នា។