យុវជន ស.ស.យ.ក ខេត្តតាកែវ បានចូលរួមជាមួយក្រុមការងារយុវជនរបស់ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌល់តាកែវ

យុវជន ស.ស.យ.ក ខេត្តតាកែវ បានចូលរួមជាមួយក្រុមការងារយុវជនរបស់ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌល់តាកែវ ចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋចំនួន០៥ខ្នង ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២១ ខែឧសភា និងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ ក្នុងឃុំចំនួន០២គឺ ឃុំក្រាំងធ្នង់ចំនួន៤ខ្នង និងឃុំក្រាំងលាវចំនួន០១ខ្នង។