សមាជិក ស.ស.យ.ក ស្រុកសំរោង ខេត្តតាកែវ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងនាំយកនូវអំណោយ ជូនដល់គ្រួសារសព លោក មាន ចន្ថន មេភូមិធ្លកដំណាក់ហ្លួង

សមាជិក ស.ស.យ.ក ស្រុកសំរោង ខេត្តតាកែវ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងនាំយកនូវអំណោយមួយចំនួនរួមមាន៖ មី ០១កេស, ទឹកស៊ីអ៊ីវ ០១យួរ និងថវិកាចំនួន ១០០.០០០៛ (មួយរយពាន់រៀល) ជូនដល់គ្រួសារសព លោក មាន ចន្ថន មេភូមិធ្លកដំណាក់ហ្លួង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ដែលលោកបានទទួលមរណភាពដោយ សារគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ។