ស.ស.យ.ក ស្រុកសំរោង ខេត្តតាកែវ ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារលោកពូ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង

អំណោយមួយចំនួនរួមមាន៖ មី១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ និងថវិកាចំនួន ១០០.០០០៛ (មួយរយពាន់រៀល) ជូនដល់ក្រុមគ្រួសារលោកពូ ហែម សារឿន នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ពេលដែល ស.ស.យ.ក ស្រុកសំរោង ខេត្តតាកែវ ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារលោកពូ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ២០៖០០នាទី នៅភូមិត្រពាំងខ្នារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។