ឃុំទាំង០៧ក្នុងស្រុកបាទី ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ត្រូវបានអ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ឯកឧត្តម សុខ សូកាន និងក្រុមការងារចុះជួយមូលដ្ឋានស្រុកបាទី ចែកថវិកាឧបត្ថម្ភ
ឃុំទាំង០៧ក្នុងស្រុកបាទី ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ត្រូវបានអ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ឯកឧត្តម សុខ សូកាន និងក្រុមការងារចុះជួយមូលដ្ឋានស្រុកបាទី ព្រមទាំងក្រុមប្រឹក្សាឃុំដែលរងគ្រោះ និងមានការចូលរួមពីយុវជន ស.ស.យ.ក ស្រុកបាទី បានចុះផ្ទាល់ទៅតាមគោលដៅរៀងៗខ្លួន ដើម្បីចែកថវិកាឧបត្ថម្ភ ទៅតាមកម្រិតនៃការខូចខាតរបស់គ្រួសារនីមួយៗដែលរងគ្រោះ និងពិនិត្យមើលទីតាំងដែលត្រូវសាងសង់ឡើងវិញ ចំពោះគ្រួសារដែលរលំផ្ទះទាំងស្រុង។