អបអរសាទរក្រុមកីឡាករបាល់ទះ និងកីឡាករបាល់បោះ ស.ស.យ.ក ខេត្តតាកែវ បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១

អបអរសាទរក្រុមកីឡាករបាល់ទះ និងកីឡាករបាល់បោះ ស.ស.យ.ក ខេត្តតាកែវ បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ ក្លាយជាម្ចាស់ជើងឯក ក្នុងការប្រកួតកីឡាជ្រើសរើសជើងឯកមហាជនទូទាំងខេត្តតាកែវ ឆ្នាំ២០១៥ នៅទីរួមខេត្តតាកែវ។ ជ័យជំនះដែលទទួលបានមកនេះ គឺដោយសារតែកត្តាសាមគ្គីភាព វិន័យ និងសីលធម៌ក្នុងក្រុម ជាពិសេសនោះគឺកីឡាករទាំងអស់ តែងតែយកពេលវេលាដែលទំនេរពីការងារ និងការសិក្សា មកហ្វឹកហាត់ដើម្បីសុខភាព ក៏ដូចស្វែងរកនូវបច្ចេកទេសថ្មីៗ ដោយមិនយកពេលវេលាទៅសេពគ្រឿងញៀន ឬប្រព្រឹត្តនូវអំពើណាដែលសង្គមស្អប់ខ្ពើមឡើយ។