ថែរក្សាអនាម័យបរិស្ថានដើម្បីយើងទាំងអស់គ្នា!

ថែរក្សាអនាម័យបរិស្ថានដើម្បីយើងទាំងអស់គ្នា!
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ស.ស.យ.ក ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន១០០នាក់ បានចូលរួមក្នុងការងារសម្អាតបរិស្ថាន ក្រោមការដឹកនាំដោយ លោក អ៊ិត សារ អភិបាលស្រុកព្រៃកប្បាស ព្រមទាំងមានការចូលរួមពីអាជ្ញាធរស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យហេងសំរិនព្រៃល្វា យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធិ សរុបចំនួន ២៦០នាក់ បានធ្វើការសម្អាតបរិស្ថាន នៅតាមដងផ្លូវ និងនៅទីប្រជុំជនក្នុងផ្សារព្រៃល្វា ស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព ក៏ដូចជាថែរក្សាអនាម័យបរិស្ថាន។