សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចូលរួមក្នុងការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០១៥ នៅទីរួមខេត្តតាកែវ

ដើម្បីផ្សាភ្ជាប់រវាងយុវជនទៅនឹងវិស័យកីឡា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចូលរួមក្នុងការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០១៥ នៅទីរួមខេត្តតាកែវ។ លទ្ធផលប្រកួតសម្រាប់ថ្ងៃនេះមានដូចតទៅ៖
- ​ក្រុមកីឡាបាលទះបុរស ស.ស.យ.ក-តាកែវ ឈ្នះក្រុមកីឡាបាល់ទះនៃវិទ្យាល័យអង្គរនាប ក្នុងលទ្ធផល ៣សិតទល់នឹង១សិត។
- ក្រុមកីឡាបាល់បោះបុរស ស.ស.យ.ក-តាកែវ ឈ្នះក្រុមកីឡាបាល់បោះស្រាបៀរកម្ពុជា ដោយដៃគូពុំបានបំពេញគ្រប់លក្ខខណ្ឌនៃការប្រកួត។
- ក្រុមកីឡាបាល់ទាត់បុរស ស.ស.យ.ក-តាកែវ ចាញ់ក្រុមកីឡាបាល់ទាត់នៃការិយាល័យអប់រំស្រុកត្រាំកក់ ក្នុងលទ្ធផល ៤ទល់នឹង១។
យ៉ាងណាមិញ ទោះជាលទ្ធផលឈ្នះឬចាញ់ក៏ដោយ ក៏ក្រុមកីឡា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ មានភាពសប្បាយរីករាយ ជាពិសេសប្រកបដោយភាពស្និទ្ធស្នាលជាមួយនឹងក្រុមកីឡាដទៃទៀត ព្រោះបានចូលរួមចំណែកលើកកម្ពស់ដល់វិស័យកីឡា ដោយមិនយកពេលវេលាទៅសេពគ្រឿងញៀន ឬក៏ប្រព្រឹត្តិនូវអំពើណាដែលសង្គមស្អប់ខ្ពើមឡើយ។