សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាថ្នាក់ដឹកនាំស្ថាបនិកដ៏ឆ្នើម នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា ជាយុវជន ស.ស.យ.ក ខេត្តតាកែវ ជំនាន់ក្រោយ សូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ សម្ដេចអគ្គមហាធម្មពោធិសាល សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។