ស.ស.យ.ក ស្រុកសំរោង ខេត្តតាកែវ បានចុះជួយសាងសង់ផ្ទះមួយខ្នងជូន អ៊ំស្រី កង ខាន

ស.ស.យ.ក ស្រុកសំរោង ខេត្តតាកែវ បានចុះជួយសាងសង់ផ្ទះមួយខ្នងជូន អ៊ំស្រី កង ខាន អាយុ៦៥ឆ្នាំ ជាស្ត្រីមេម៉ាយ ដែលមានជីវភាពក្រីក្រ រស់នៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដែលផ្ទះរបស់គាត់បានដួលរលំដោយសារខ្យល់ កន្ត្រាក់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥កន្លងទៅ។ សកម្មភាពនេះក្រោមការដឹកនាំផ្ទាល់ដោយ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តម ចាយ សាមិត្ត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំខ្វាវ និងលោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោង ដោយមានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងយុវជនកាកបាទក្រហមកម្ពុជា។