សមាជិក ស.ស.យ.ក ស្រុកសំរោង ខេត្តតាកែវ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារលោក នៅ ធា
សមាជិក ស.ស.យ.ក ស្រុកសំរោង ខេត្តតាកែវ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារលោក នៅ ធា និងលោកស្រី លន សន បានបាត់បង់កូនស្រីជាទីស្រលាញ់របស់គាត់ចំនួន០៣នាក់ ដែលស្លាប់ដោយសារលង់ទឹក កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅភូមិសំរោង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។ កុមារីទាំង០៣នាក់នោះគឺទី១ឈ្មោះ ស៊ន រក្សា អាយុ១១ឆ្នាំ ទី២ឈ្មោះ ស៊ន លីដា អាយុ ៧ឆ្នាំ និងទី៣ ឈ្មោះ ស៊ន ម៉ារី អាយុ ៥ឆ្នាំ ជាបងប្អូនបង្កើតនឹងគ្នា។ ក្នុងនោះដែរសមាជិក ស.ស.យ.ក ស្រុកសំរោង បានចូលរួមជាមួយគ្រួសារសពនូវអំណោយមួយចំនួនរួមមាន៖ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ ០១យួរ និងថវិកាចំនួន ១០០.០០០៛ ។