សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួមរៀបចំជាមួយ មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ និងបានចែកជូនសៀវភៅសរសេរ ដល់សិស្សានុសិស្សចំនួន២៥០នាក់

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួមរៀបចំជាមួយ មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ និងបានចែកជូនសៀវភៅសរសេរចំនួន១ក្បាល និងប៊ិច១ដើម ដល់សិស្សានុសិស្សចំនួន២៥០នាក់ ដែលបានចូលរួមក្នុងកម្មវិធី អបអរសាទរ ខួបលើកទី៦៦ ទិវាសិទ្ធិកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា (១/មិថុនា/១៩៤៩-១/មិថុនា/២០១៥) ដែលធ្វើនៅសាលសហសិក្សាគរុកោសល្យភូមិភាគ ខេត្តតាកែវ ក្រោមអធិបតីភាព លោក អ៊ូច ភា អភិបាលរងខេត្តតាកែវ ព្រមទាំងមានការចូលរួមពីសំណាក់ ប្រធាន និងអនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កាយរឹទ្ធិប្អូន និង កាយរឹទ្ធិភ្លេង សរុបចំនួន ៣៦៥នាក់ ដើម្បីរំលឹកដល់សិទ្ធិកុមារអន្តរជាតិ។