ស.ស.យ.ក ស្រុកបាទី ខេត្តតាកែវ រួមជាមួយមន្ត្រីសាលាស្រុកបាទី បានទៅចូលរួមពិធីបុណ្យសព និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសាររបស់លោក ពៅ ផាន

ស.ស.យ.ក ស្រុកបាទី ខេត្តតាកែវ រួមជាមួយមន្ត្រីសាលាស្រុកបាទី បានទៅចូលរួមពិធីបុណ្យសព និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសាររបស់លោក ពៅ ផាន ដែលមានប្រពន្ធឈ្មោះ ជា វណ្ណៈ បានទទួលមរណៈភាព កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ដោយរោគាពាធ នាគេហដ្ឋាននៃសពស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ព្រមទាំងបាននាំយកនូវអំណោយមួយចំនួនប្រគល់ជូនក្រុមគ្រួសារសពរួមមាន៖ អង្ករ ៣០គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្កស ១គីឡូក្រាម, ប៊ីចេង ១គីឡូក្រាម និងថវិកាចំនួន ១៦០,០០០រៀល។ សូមជម្រាបថាក្រុមគ្រួសារនេះក៏ជាគ្រួសារមួយ ដែលទទួលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅដែរ។