ស.ស.យ.ក ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន ៤៧នាក់ បានសហការជាមួយយុវជនកាកបាទក្រហម សិស្សានុសិស្ស និងអាជ្ញាធរស្រុក បានចាប់ផ្តើមចុះជួយជួសជុល និងសាងសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់
ស.ស.យ.ក ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន ៤៧នាក់ បានសហការជាមួយយុវជនកាកបាទក្រហម សិស្សានុសិស្ស និងអាជ្ញាធរស្រុក បានចាប់ផ្តើមចុះជួយជួសជុល និងសាងសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដែលថ្ងៃដំបូងនេះក្រុមការងារបានសាងសង់ផ្ទះរួចចំនួន ១ខ្នង ជូនដល់គ្រួសារឈ្មោះ ប្រឹង សិទ្ធ ដែលមានសមាជិកក្នុងបន្ទុកចំនួន៤នាក់ ប្តីប្រពន្ធ និងកូនស្រី២នាក់ និងបានចូលរួមសម្របសម្រួលក្នុងពិធីចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ នៅឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមអធិបតីភាព ឯ.ឧ យឹម ណុលឡា ទេសរដ្ឋមន្ត្រី និងជាសហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រែកប្បាស លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត និងមន្ត្រីរាជការក្នុងស្រុកព្រៃកប្បាសផងដែរ។ អំណោយទាំងនោះរួមមាន៖ តង់១ កន្ទេល១ អង្ករ២៥គ.ក្រ មុង១ ភួយ១ ក្រម៉ា១ និងថវិការបស់ឯ.ឧ យឹម ណុល ជូន១គ្រួសារចំនួន៥ម៉ឺនរៀល។ ។ សូមបញ្ជាក់ថា ស.ស.យ.ក តាកែវ បាននឹងកំពុងចូលរួមក្នុងសកម្មភាពជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងស្រុកទាំង៣ នៃខេត្តតាកែវ គឺស្រុកបាទី ស្រុកសំរោង និងស្រុកព្រៃកប្បាស រហូតរួចរាល់ជាស្ថាពរ។