សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ស្រុកបាទី និងស្រុកសំរោង សហការជាមួយយុវជនកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋាន បានកំពុងចុះស្រង់ទិន្នន័យជាក់លាក់ និងវាយតម្លៃពីទំហំខូចខាតតាមផ្ទះនីមួយៗ របស់បងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ស្រុកបាទី និងស្រុកសំរោង សហការជាមួយយុវជនកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងធ្វើការយ៉ាងសកម្ម ក្នុងការចុះស្រង់ទិន្នន័យជាក់លាក់ និងវាយតម្លៃពីទំហំខូចខាតតាមផ្ទះនីមួយៗ របស់បងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់។ ដោយឡែកសម្រាប់ ស.ស.យ.ក ស្រុកព្រៃកប្បាស នេះជាថ្ងៃទី២ហើយ ដែលបានបន្តការងារចុះជួយជួសជុល និងសាងសង់ឡើងវិញ នូវផ្ទះដែលខូចខាត ជូនដល់ប្រជាពលរដ្ឋ។