ស.ស.យ.ក ស្រុកសំរោង ខេត្តតាកែវ បានចូលរួមសម្របសម្រួលក្នុងពិធីចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ជូនដល់ប្រជាពលរដ្ឋ
ស.ស.យ.ក ស្រុកសំរោង ខេត្តតាកែវ បានចូលរួមសម្របសម្រួលក្នុងពិធីចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ជូនដល់ប្រជាពលរដ្ឋចំនួន ៨២ គ្រួសារ នៅឃុំខ្វាវ ស្រុកសំរោង ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។ ពិធីនេះប្រារព្ធធ្វើនៅក្នុងវត្ត បទុមសូរិយា ដែលស្ថិតនៅឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្ត រួមដំណើរដោយលោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការជាច្រើននាក់ទៀត។