យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាប់បាតជូនព្រះសង្ឈ

២០ ឧសភា ១៩៧៥ ជាថ្ងៃរបបកម្ពុជាប្រជាធិបតេយ្យដាក់ចេញនូវគោលនយោបាយ សាហាវយង់ឃ្នង ប្រល័យជីវិតប្រជាជនខ្មែរយ៉ាងរង្គាល។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ខ្មែរបានរួចផុតពីរបបដ៏ឃោឃៅ និងបានកសាងប្រទេសជាតិរីកចំរើនរហូតដល់ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋគ្រប់រូបចងចាំមិនភ្លេចទេនូវរបបដ៏យង់ឃ្នងនោះ។ ដូច្នេះហើយទើបរៀងរាល់ថ្ងៃ ២០ ឧសភា ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានបានរៀបចំពិធីចងកំហឹង និងគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលស្លាប់ក្នុងរបបនោះ ព្រឹក២០ ឧសភា ២០១៥ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ៣០នាក់ បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាប់បាតជូនព្រះសង្ឈ ក្នុងបរិវេណវត្តព្រៃផ្អាវ ស្ថិតនៅឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ក្រោមអធិតបីភាព ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ឯកឧត្តម លឹម កែវ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកទ្រាំង ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។