កម្មវិធីទស្សនកិច្ចសិក្សា ផ្ទះកសិករគម្រូ

បន្ទាប់ពីបានទទួលវគ្គបណ្ដុះបណ្ដាល ក្រោមគម្រោង «ភូមិថ្មីជីវភាពថ្មី» របស់ ស.ស.យ.ក-តាកែវ ស្ដីពីបច្ចេកទេសចិញ្ចឹមមាន់រួចមក ថ្ងៃនេះមានកម្មវិធីទស្សនកិច្ចសិក្សា នៅផ្ទះកសិករគម្រូ ចំនួន០២គ្រួសារ នៅឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដោយមានការដឹកនាំដោយ លោក អ៊ូ សុខជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក សេង ម៉េង ហុង សមាជិកផ្នែកសហប្រតិបត្តិការ នៃលេខាធិការដ្ឋាន ស.ស.យ.ក-តាកែវ។