សមាជិក ស.ស.យ.ក ស្រុកទ្រាំង ខេត្តតាកែវ និងកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដែលដឹកនាំដោយលោកជំទាវ នូ សុវណ្ណនី អភិបាលរងខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជូនទៅលោកតា ហឹម ញ៉ាញ់ អតីតអភិបាលខេត្តតាកែវ

សមាជិក ស.ស.យ.ក ស្រុកទ្រាំង ខេត្តតាកែវ និងកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដែលដឹកនាំដោយលោកជំទាវ នូ សុវណ្ណនី អភិបាលរងខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរួមមាន អង្ករ២បាវ មី២កេស ទឹកសុទ្ធ២កេស កន្ទេល១ មុង១ ក្រមា១ សារុង១ តែស្ករសទឹកដោះគោឆៅ១ឈុត និង ថវិកាចំនួន ១,១៤០,០០០រៀល និង ៨០ដុល្លារ ជូនទៅលោកតា ហឹម ញ៉ាញ់ អតីតអភិបាលខេត្តតាកែវ ឆ្នាំ១៩៧៩-១៩៨០ ដែលបច្ចុប្បន្នមានទីលំនៅ ភូមិសង្ហា ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីជួយសម្រួលដល់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់។