សមាជិក ស.ស.យ.ក ស្រុកត្រាំកក់ ខេត្តតាកែវ ដែលទទួលបានជ័យលាភីជាសិស្សពូកែថ្នាក់ជាតិ

សមាជិក ស.ស.យ.ក ស្រុកត្រាំកក់ ខេត្តតាកែវ ដែលទទួលបានជ័យលាភីជាសិស្សពូកែថ្នាក់ជាតិចំនួន០២នាក់រួមមាន៖ យុវសិស្ស លឹម ម៉េងសាយ ជ័យលាភីលេខ១ ផ្នែកគណិតវិទ្យា និងយុវសិស្ស មុំ សម្បត្តិ ជ័យលាភីលេខ៤ ផ្នែករូបវិទ្យា បានទទួលរង្វាន់លើកទឹកចិត្តពីឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកត្រាំកក់ និងលោកជំទាវ ដែលជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងចែករង្វាន់ដល់សិស្សពូកែ ពានរង្វាន់ថ្នាក់ជាតិ លេខ១ ផ្នែកគណិតវិទ្យា និងលេខ៤ ផ្នែករូបវិទ្យា នៅបណ្ណាល័យច័ន្ទសោមសែនមង្គល ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។