សាលាស្រុកបាទី បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមមាន់

រយៈពេល០២ថ្ងៃ នាថ្ងៃទី០៩-១០ ខែឧសភា ឆ្នាំ២០១៥ នៅសាលាស្រុកបាទី បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមមាន់ ដល់យុុវជនចំនួន៣៣នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ស្ថិតក្រោមគម្រោង "ភូមិថ្មីជីវភាពថ្មី" របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដោយគោលបំណងចង់ឲ្យយុវជនយល់ដឹងអំពីបច្ចេកទេស ដើម្បីយកទៅអនុវត្តក្នុងគ្រួសារ នឹងអាចឈានទៅដល់ការពង្រីកអាជីវកម្មដោយខ្លួនឯង ដើម្បីលើកស្ទួយដល់ជីវភាពក្នុងក្រុមគ្រួសារ។