ស.ស.យ.ក-តាកែវ បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ១៥២ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

ស.ស.យ.ក-តាកែវ បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ១៥២ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៥ នៅបរិវេណខាងមុខសាលមហោស្រពខេត្តតាកែវ ក្រោមប្រធានបទ៖ "កម្លាំងមនុស្សធម៌ គោលការណ៍គ្រឹះក្នុងសកម្មភាព"។ ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីរាជការ សប្បុរសជន យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម និងសិស្ស និស្សិត សរុបចំនួន ២៧៩១នាក់។ សូមជម្រាបជូនថា ថវិកាដែលកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានទទួលពីសប្បុរសជនសរុបមានចំនួន ៤១២,២៦៨ដុល្លារ (បួនរយដប់ពីរពាន់ពីររយហុកសិបប្រាំបីដុល្លារ)។