ស.ស.យ.ក-តាកែវ បានចូលរួមដង្ហែមហាបុណ្យវិសាខបូជា នៅវត្តសីហរតនារាម
ស.ស.យ.ក-តាកែវ បានចូលរួមដង្ហែមហាបុណ្យវិសាខបូជា នៅវត្តសីហរតនារាម ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ វិសាខបូជា ដែលប្រារព្ធកាលសំខាន់របស់ព្រះសម្មាសម្ពុទ្ធចំនួន ០៣ ដូចជា៖
១-កាលព្រះពោធិសត្វ ព្រះអង្គប្រសូតចាកព្រះឧទរ នៃព្រះមាតា ក្នុងឧទ្យានលុម្ពិនី ក្នុងថ្ងៃសុក្រ ១៥កើត ខែវិសាខ ឆ្នាំច ចន្លោះនគរពីរគឺ នគរកបិលភស្តុ និងនគរទេវហៈ។
២-កាលព្រះសម្មាសម្ពុទ្ធ ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ក្រោមម្លប់ពោធិព្រឹក្សលើរតនបល្ល័ង្គ ក្នុងថ្ងៃពុធ ១៥កើត ខែវិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥ព្រះវស្សា។
៣-កាលព្រះសម្មាសម្ពុទ្ធ ទ្រង់យាងចូលព្រះបរិនិព្វានក្នុងចន្លោះដើមសាលព្រឹក្សទាំងគូ ក្នុងថ្ងៃអង្គារ ១៥កើត ខែវិសាខ ឆ្នាំម្សាញ់ បញ្ចស័ក ព្រះជន្ម ៨០ព្រះវស្សាគត់ ជិតនគរ កុសិនារា។