ស្រុកកោះអណ្ដែត និងស្រុកគិរីវង់ ត្រូវបានទទួលវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការរដ្ឋបាល និងទំនាក់ទំនងសាធារណៈ រយៈពេល០២ថ្ងៃ រៀបចំដោយ ស.ស.យ.ក-តាកែវ
ស្រុកចំនួន០២ គឺស្រុកកោះអណ្ដែត និងស្រុកគិរីវង់ ត្រូវបានទទួលវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការរដ្ឋបាល និងទំនាក់ទំនងសាធារណៈ រយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៥ ដែលវគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយ ស.ស.យ.ក-តាកែវ។ សូមជម្រាបជូនថា ស្រុកទាំង០២នេះ គឺស្រុកចុងក្រោយ ក្នុងចំនោមក្រុង-ស្រុកទាំង១០ ក្នុងខេត្តតាកែវ ដែលត្រូវបានទទួលវគ្គបណ្ដុះបណ្ដាលនេះ។