ស.ស.យ.ក ស្រុកទ្រាំង ខេត្តតាកែវ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង និងស.ស.យ.ក-អាកាសចរស៊ីវិល បានពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកទ្រាំង
រយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៥ ស.ស.យ.ក ស្រុកទ្រាំង ខេត្តតាកែវ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង និងស.ស.យ.ក-អាកាសចរស៊ីវិល ដែលដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ បានពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកទ្រាំង ដែលទីតាំងស្ថិតនៅមណ្ឌលសុខភាពប្រាំបីមុំ។ សូមជម្រាបជូនថា រយៈពេល០២ថ្ងៃនេះ យើងពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋបានចំនួន២១៣នាក់ ក្នុងនោះស្រីចំនួន១៥៨នាក់។