គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី បាននាំយកថវិការបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសពប្អូនស្រី ហម ចន្ធី សមាជិក ស.ស.យ.ក.ស្រុក
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី បានពាំនាំនូវប្រសាសន៍របស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសពប្អូនស្រី ហម ចន្ធី សមាជិក ស.ស.យ.ក.ស្រុកអង្គរបូរី ដែលទទួលមរណភាពដោយជំងឺមហារីកគ្រាប់ឈាម ក្នុងនោះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បាននាំយកថវិកាមួយចំនួនរបស់ លោកប្រធាន និងព្រះចៅអធិការវត្តកំពង់ហ្លួង ព្រះអធិវិរិយោ សន រ័ត្ន ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក.ស្រុក ចូលរួមក្នុងពិធីបុណ្យសពប្អូនស្រី ហម ចន្ធី ជាកិច្ចចុងក្រោយទាំងក្តីអាឡោះអាល័យ។ សូមវិញ្ញាណក្ខន្ធប្អូនស្រី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១