ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក-តាកែវ បាននឹងកំពុងចុះបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការរដ្ឋបាល និងទំនាក់ទំនងសាធារណៈ ដល់មូលដ្ឋាន
ដើម្បីអភិវឌ្ឍធនធានមនុស្សក៏ដូចជាពង្រឹងសមត្ថភាពដល់សមាជិក ស.ស.យ.ក-តាកែវ នៅតាមបណ្តាស្រុក ក្រុងនានា ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក-តាកែវ បាននឹងកំពុងចុះបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការរដ្ឋបាល និងទំនាក់ទំនងសាធារណៈ ដល់មូលដ្ឋានក្រុង-ស្រុកដោយផ្ទាល់។ ជាក់ស្ដែងនាថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០១៥ ស.ស.យ.ក-តាកែវ បានបន្តបើកវគ្គបណ្ដុះបណ្ដាលជូនដល់ស្រុកចំនួន០២ទៀតគឺ៖
-ស្រុកបាទី ប្រារព្ធធ្វើនៅការិយាល័យអប់រំស្រុក ដែលមានសមាជិកចូលរួមសរុបចំនួន២១៧នាក់ ស្រី៣៧នាក់
-ស្រុកត្រាំកក់ ប្រារព្ធធ្វើនៅបណ្ណាល័យ ច័ន្ទសោមសែនមង្គល ដែលមានសមាជិកចូលរួមចំនួន១៧២នាក់ ស្រី២៨នាក់។