អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ជូនសមាជិក សមាជិកា ស.ស.យ.ក. ស្រុក ដែលកំពុងបិទខ្ទប់ នៅភូមិសាស្ត្រផ្សារជ្រែ

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ជូនសមាជិក សមាជិកា  ស.ស.យ.ក. ស្រុក ដែលកំពុងបិទខ្ទប់ នៅភូមិសាស្ត្រផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សម្ភារៈរួមមាន៖ ទឹកផ្លែឈើ, មី, ត្រីខកំប៉ុង និងទឹកសុីអុីវ។ ឆ្លៀតក្នុងឱកាសនោះដែរគណៈកម្មាធិការក៏បានផ្តាំផ្ញើសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំដល់សមាជិក សមាជិកា សូមរក្សាអនាម័យ ជាពិសេសគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល អនុវតឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ ៣កុំ និងបន្តការខិតខំប្រឹងប្រែងរៀនសូត្រ។                                                                                                                                                                                                                                                                                              ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១