អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចែកជូនគ្រួសារដែលកំពុងជួបការខ្វះខាត ចំនួន០៥គ្រួសារ នៅភូមិកំពង់ជ្រៃ
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកទ្រាំង ដោយបានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ ភូមិ បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចុះចែកជូន និងសួរសុខទុក្ខគ្រួសារ ដែលកំពុងជួបការខ្វះខាត ចំនួន០៥គ្រួសារ នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ អំណោយផ្តល់ជូនក្នុង ០១គ្រួសារទទួលបាន៖ អង្ករចំនួន ១០គីឡូ, មីខ្លាឃ្មុំ ២៥កញ្ចប់, ត្រីខ ១០កំប៉ុង, ទឹកត្រី ០១ដប, ទឹកស៊ីវអ៊ីវ ០១ដប, ម៉ាស់ពេទ្យ ០១ដុំ, សាប៊ូ ០២ដុំ និងទឹកសុទ្ធ ០១យួរ ផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារក៏បានផ្សព្វផ្សាយណែនាំក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យអនុវត្តជាប់ជាប្រចាំនូវវិធាន ៣ការពារ ៣កុំ ដើម្បីឆ្លងជំងឺកូវីដ-១៩។ ថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១