សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សហការជាមួយអាជ្ញាធរស្រុកចំនួន០២ គឺស្រុកអង្គរបូរី និងស្រុកសំរោង ដោយបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការងាររដ្ឋបាល និងទំនាក់ទំំនងសាធារណៈ

រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០១៥ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សហការជាមួយអាជ្ញាធរស្រុកចំនួន០២ គឺស្រុកអង្គរបូរី និងស្រុកសំរោង ដោយបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការងាររដ្ឋបាល និងទំនាក់ទំំនងសាធារណៈ។ សូមបញ្ជាក់ផងដែរថា៖
-ស្រុកអង្គរបូរី ប្រារព្ធធ្វើនៅសាលប្រជុំសាលាស្រុកអង្គរបូរី ដែលមានសមាជិកចូលរួមចំនួន៦១នាក់ ស្រី១៤នាក់។
-ស្រុកសំរោង ប្រារព្ធធ្វើនៅសាលប្រជុំការិយាល័យអប់រំស្រុក ដែលមានសមាជិកចូលរួមចំនួន១១២នាក់ ស្រី៤២នាក់។