អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចែកជូនគ្រួសារដែលខ្វះខាត ចំនួន០៥គ្រួសារ នៅភូមិជ្រៃ

គណៈកម្មាធិការ ស.ស.យ.ក.ស្រុកទ្រាំង ដោយបានការអញ្ជើញចូលរួម ពីសមាជិក សមាជិកាឃុំ និងអាជ្ញាធរឃុំ ភូមិ នាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារដែលខ្វះខាត ចំនួន០៥គ្រួសារ នៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងនោះ ០១គ្រួសារទទួលបាន៖ អង្ករចំនួន ១០គីឡូ, មីខ្លាឃ្មុំ ២៥កញ្ចប់, ត្រីខ ១០កំប៉ុង, ទឹកត្រី ០១ដប, ទឹកស៊ីវអ៊ីវ ០១ដប, ម៉ាស់ពេទ្យ ០១ដុំ, សាប៊ូ ០២ដុំ និងទឹកសុទ្ធ ០១យួរ។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារក៏បានផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តឱ្យបានជាប់ជាប្រចាំតាមវិធាន ៣ការពារ ៣កុំ ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍ កុំឱ្យឆ្លងជំងឺកូវីដ-១៩។                                                                                                                                                    ថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១