អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចុះសាកសួរសុខទុក្ខកងកម្លាំងទាំងបី ដែលយាមប្រចាំការ នៅជុំវិញផ្សារធំតាកែវ ទាំង០៩គោលដៅ
គណៈកម្មាធិការ ស.ស.យ.ក.ក្រុងដូនកែវ បាននាំយកសម្ភារៈមួយចំនួនដែលមានការឧបត្ថមដោយ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចុះសាកសួរសុខទុក្ខកងកម្លាំងទាំងបី ដែលយាមប្រចាំការ នៅជុំវិញផ្សារធំតាកែវ ទាំង០៩គោលដៅ ដែលបានធ្វើការបិទខ្ទប់កន្លងមក ដោយសារមានការឆ្លងនៃជំងឺកូវីដ-១៩ ដល់អាជីវករមួយចំនួនក្នុងផ្សារ។ សម្ភារៈដែលបានជូន ក្នុង០១គោលដៅរួមមាន៖ មីម៉ាម៉ាកំប៉ុង ០២ដុំ, ទឹកបរិសុទ្ធ ០២កេស, អាល់កុលលាងដៃដបតូច ០៥ដប និងម៉ាស់ ០២ដុំ ស្មើនឹង ១០០ម៉ាស់។ ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១