គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី បានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្តគំនូរ ចុះសាកសួរសុខទុក្ខ នាំយកថវិកា និងអំណោយមួយចំនួន ជូនដល់ លោកអ៊ំ សាន សេង បុគ្គលិកគ្រូបង្រៀនចូលនិវត្តន៍
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកអង្គរបូរី បានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្តគំនូរ លោក ឡាក់ ងៀង សមាជិកក្រុមប្រឹក្សាស្រុកអង្គរបូរី លោក ណុប ឌល ក្រុមប្រឹក្សាឃុំព្រែកផ្ទោល ព្រមទាំងសមាជិក បានចុះសាកសួរសុខទុក្ខ និងនាំយកថវិកា និងអំណោយមួយចំនួន ជូនដល់ លោកអ៊ំ សាន សេង បុគ្គលិកគ្រូបង្រៀនចូលនិវត្តន៍ ដែលកំពុងមានជំងឺឡើងសម្ពាធឈាម សំរាកព្យាបាលនៅគេហដ្ឋានរបស់លោកអ៊ំ ស្ថិតក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី។ សម្ភារៈរួមមាន៖ អង្ករ ៥០គីឡូ, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកបរិសុទ្ធ ០១យួរ, ជែលលាងដៃ ០៥ដប, សម្ភារៈផ្ទះបាយ ០១ឈុត, ម៉ាស់ ០១ដុំ និងថវិកាមួយចំនួន។ សូមជូនពរអ៊ំប្រុស មានសុខភាពល្អ កម្លាំងមាំមួន និងជួបតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១