អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចែកជូនដល់ប្អូនៗសិស្សានុសិស្សដែលជាសមាជិក ស.ស.យ.ក.វិទ្យាល័យភ្ញីមាស ដែលមានទីលំនៅភូមិសៃវ៉ា ដែលជាតំបន់បិទខ្ទប់ដោយសារជំងឺកូវីដ-១៩

សមាជិកយុវជន ស.ស.យ.ក.នៃវិទ្យាល័យភ្ញីមាស បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ អំណោយរួមមានគ្រឿងឧបភោគ បរិភោគ និងសៀវភៅ សរសេរ ចែកជូន ប្អូនៗសិស្សានុសិស្សដែលជាសមាជិក ស.ស.យ.ក.វិទ្យាល័យភ្ញីមាស ដែលមានទីលំនៅភូមិសៃវ៉ា ដែលជាតំបន់បិទខ្ទប់ដោយសារជំងឺកូវីដ-១៩។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានណែនាំដល់ប្អូនបន្តអនុវត្តជាប់ជាប្រចាំនូវវិធាន ៣ការពារ ៣កុំ និងរបៀបនៃការរស់នៅតាមគន្លងថ្មី ដើម្បីការពារខ្លួនជៀសផុតពីការឆ្លងជំងឺកូវីដ-១៩។                                                                                          ថ្ងៃអាទិត្យ ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១