ស.ស.យ.ក-តាកែវ បានបន្តវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចការរដ្ឋបាល និងទំនាក់ទំនងសាធារណៈដល់យុវជន ស.ស.យ.ក ក្រុងដូនកែវ

បន្ទាប់ពីសម្រាកមួយរយៈ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ស.ស.យ.ក-តាកែវ បានបន្តវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចការរដ្ឋបាល និងទំនាក់ទំនងសាធារណៈ ដល់យុវជន ស.ស.យ.ក ក្រុងដូនកែវ ចំនួន៦០នាក់ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៥ នៅស្នាក់ការ ស.ស.យ.ក-តាកែវ។