អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចែកជូនគ្រួសារប្រជាពលរដ្ឋដែលខ្វះខាត ចំនួន០៥គ្រួសារ នៅភូមិក្រាំងកណ្តាល
លោក អ៊ុំ ចំរើន ប្រធាន ស.ស.យ.ក.ស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ស្រុក ឃុំ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ ភូមិ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋដែលខ្វះខាត ចំនួន០៥គ្រួសារ នៅភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងនោះ ០១គ្រួសារទទួលបាន៖ អង្ករចំនួន ១០គីឡូ, មីខ្លាឃ្មុំ ២៥កញ្ចប់, ត្រីខ ១០កំប៉ុង, ទឹកត្រី ០១ដប, ទឹកស៊ីវអ៊ីវ ០១ដប, ម៉ាស់ពេទ្យ ០១ដុំ, សាប៊ូ ០២ដុំ និងទឹកសុទ្ធ ០១យួរ។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារបានបន្តផ្សព្វផ្សាយ និងពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យអនុវត្តជាប់ជាប្រចាំនូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ កុំឱ្យឆ្លងជំងឺកូវីដ-១៩។ ថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១