ថ្ងៃនេះជាថ្ងៃទី០៣ហើយ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ថ្ងៃនេះជាថ្ងៃទី០៣ហើយ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមែ សប្ដស័ក ព.ស២៥៥៩ គ.ស២០១៥ ដែលយុវជន ស.ស.យ.ក-តាកែវ បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ។ ហើយអ្វីដែលពិសេសសម្រាប់ថ្ងៃនេះ គឺមានការប្រកួតវគ្គផ្ដាច់ព្រ័ត្រល្បែងអុកយក្ស ឬចត្រង្គ ដែលជ័យលាភីលេខ០១ បានទៅលើយុវជន ឈាវ បូរ៉ា។ ហើយល្ងាចនេះផងដែរ នៅខាងមុខប្រាសាទអង្គរវត្ត គឺមានការបង្ហាញជូននូវ គុនល្បុក្កតោ របាំ ល្បែងប្រជាប្រិយ និងចម្រៀងបទ ពង្សាវតាខ្មែរ ដែលច្រៀងដោយយុវជន ស.ស.យ.ក-តាកែវ។