អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ នៅភូមិដូនភើ
លោក អ៊ុំ ចំរើន ប្រធាន ស.ស.យ.ក.ស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ស្រុក ឃុំ ដោយមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ របស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅភូមិដូនភើ ចំនួន០១គ្រួសារ មានសមាជិក០៦នាក់ ស្រី០៥នាក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។ អំណោយរួមមាន៖ អង្ករចំនួន ១០គីឡូ, មីខ្លាឃ្មុំ ២៥កញ្ចប់, ត្រីខ ០៥កំប៉ុង, ទឹកត្រី ០៣ដប, ទឹកស៊ីវអ៊ីវ ០៣ដប, ម៉ាស់ពេទ្យ ០១ដុំ, សាប៊ូ ០២ដុំ និងថវិកាចំនួន ២០,០០០៛ (ពីរម៉ឺនរៀល)។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារក៏បានផ្សព្វផ្សាយ និងណែនាំដល់ពួកគាត់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការចម្លងជំងឺ-១៩ នៅក្នុងសហគមន៍។ ថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១