អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ជូនលោក ឡោម ឃីម អនុប្រធាន ស.ស.យ.ក.ស្រុកព្រៃកប្បាស ដែលកំពុងមានជំងឺហើមជើង
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស បាននាំយកថវិកា និងសម្ភារៈរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធកម្ពុជា ខេត្តតាកែវ និងថ្នាក់ដឹកនាំ ស.ស.យ.ក.ស្រុក ចុះទៅសួរសុខទុក្ខលោក ឡោម ឃីម អនុប្រធាន ស.ស.យ.ក.ស្រុកព្រៃកប្បាស ដែលកំពុងមានជំងឺហើមជើង កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅក្នុងភូមិទង្គែរ ឃុំស្នោ ស្រុកព្រៃកប្បាស។ ថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១