អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចែកជូនគ្រួសារដែលខ្វះខាត ចំនួន០៥គ្រួសារ

លោក អ៊ុំ ចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង បានដឹកនាំសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ឃុំ និងអាជ្ញាធរឃុំ ភូមិ នាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងអំណោយសប្បុរសជន ចុះសួរសុខទុក្ខគ្រួសារដែលខ្វះខាត ចំនួន០៥គ្រួសារ និងនំសាំងវុិច ០១ប្រអប់ ចែកក្មេងៗ នៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងនោះ ០១គ្រួសារទទួលបាន៖ អង្ករចំនួន ១០គីឡូ, មីខ្លាឃ្មុំ ២៥កញ្ចប់, ត្រីខ ០៥កំប៉ុង, ទឹកត្រី ០៣ដប, ទឹកស៊ីវអ៊ីវ ០៣ដប, ម៉ាស់ពេទ្យ ០១ដុំ និងសាប៊ូ ០២ដុំ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តអនុវត្តតាមវិធាននានា របស់ក្រសួងសុខាភិបាល រស់នៅតាមបែបគន្លងថ្មី និងអនុវត្តតាមវិធាន ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឱ្យចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ និងសហគមន៍។                                                                                                                                                                                                                                                              ថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១