យុវជន ស.ស.យ.ក.ស្រុកគិរីវង់ បានចូលរួមជាមួយនឹងក្រុមការងារផ្សព្វផ្សាយកូវីដ-១៩ បានបន្តចូលរួមផ្សព្វផ្សាយអំពីវិធាននានា របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា
យុវជន ស.ស.យ.ក.ស្រុកគិរីវង់ បានចូលរួមជាមួយនឹងក្រុមការងារផ្សព្វផ្សាយកូវីដ-១៩ បានបន្តចូលរួមផ្សព្វផ្សាយអំពីវិធាននានា របស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល និងបទបញ្ជាផ្សេងៗ ដែលពាក់ពាន់នឹងចំណាត់ការជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុក ដល់បងប្អូនប្រជាពលរដ្ឋ នៅឃុំព្រះបាទជាន់ជុំ និងឃុំភ្នំដិន។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានជូនដំណឹងបន្ថែមដោយប្រជាពលរដ្ឋ ឈ្មោះ ញ៉ី ធាវី ភេទស្រី អាយុ ២៩ឆ្នាំ បានឆ្លងមេរោគកូវីដ-១៩ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានទីលំនៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ប្រសិនបើបងប្អូន ធ្លាប់មានទំនាក់ទំនង ឬប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវពិនិត្យតាមដានសុខភាពខ្លួនឯងជាប់ជាប្រចាំ និងដាក់ខ្លួននៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានបញ្ហាផ្នែកសុខភាពណាមួយនៅជិតផ្ទះបំផុត។ ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១