អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ឯកឧត្តម បួន លឹមហេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់រាប និងសប្បុរសជន ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៦៣គ្រួសារ
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ចូលរួមជាមួយ ឯកឧត្តម បួន លឹមហេង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់រាប និងមានការចូលរួមពី លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុក លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស សមាជិក សមាជិកា ស.ស.យ.ក.ស្រុក និងសប្បុរសជន ចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៦៣គ្រួសារ ដែលរស់នៅក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលកំពុងមានជីវភាពខ្វះខាត។ ក្រុមគ្រួសារនីមួយៗទទួលបានអំណោយដូចជា៖ អង្ករ ១០គីឡូ, មី ២០កញ្ចប់, ត្រីខ ៥កំប៉ុង, ទឹកត្រី ១ដប, ទឹកស៊ីអុីវ ១ដប និងថវិកាចំនួន ២០,០០០៛ (ពីរម៉ឺនរៀល)។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម បួន លឹមហេង រដ្ឋលេខាធិកាទីស្តីកាគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់រាប លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុក លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស និង លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក។ ក្នុងឱកាសនោះដែរ គណៈអធិបតីបានសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងបានផ្តាំផ្ញើឱ្យបងប្អូនបន្តរស់នៅក្នុងគន្លងថ្មី អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ ព្រមទាំងវិធានការនានារបស់អាជ្ញាធរ និងក្រសួងសុខាភិបាល ដើម្បីឈ្នះជំងឺកូវីដ-១៩។ ថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។