អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ផ្ដល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ
សមាជិក សមាជិកា គណៈកម្មាធិការ ស.ស.យ.ក.ស្រុកបូរីជលសារ បានចូលរួមជាមួយអាជ្ញាធរឃុំដូងខ្ពស់ បាននាំយកអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ជាគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ នៅឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ ថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១