អំណោយរបស់ ឯកឧត្តម នៅ ឌីណា ប្រធានក្រុមការងារយុវវិស្វករកម្ពុជា ជូនដល់គណៈកម្មការគ្រប់គ្រងមណ្ឌលចត្តាឡីស័កឃុំអង្គរបូរី ស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែន អង្គរបូរី
គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី ខេត្តតាកែវ បាននាំយកអំណោយរបស់ ឯកឧត្តម នៅ ឌីណា ប្រធានក្រុមការងារយុវវិស្វករកម្ពុជា ជូនដល់គណៈកម្មការគ្រប់គ្រងមណ្ឌលចត្តាឡីស័កឃុំអង្គរបូរី ស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ដោយបានការអញ្ជើញចូលរួមផ្តល់ពីសំណាក់ លោក រស់ រ័ត្ន អភិបាលរងស្រុកអង្គរបូរី តំណាងឱ្យ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី ។ អំណោយរួមមាន៖ ភេសជ្ជៈចំនួន ០៣កេស, មីកំប៉ុងចំនួន ៧២កំប៉ុង, ទឹកបរិសុទ្ធវីតាល់ ០៥កេស, ទឹកបរិសុទ្ធ ៥០យួរ, ម៉ាស់ ០៦ដុំ និងអាល់កុលលាងដៃ ១០លីត្រ។ គណៈកម្មការគ្រប់គ្រងមណ្ឌលចត្តាឡីស័កឃុំអង្គរបូរី សូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តម នៅ ឌីណា ប្រធានក្រុមការងារយុវវិស្វករកម្ពុជា ដែលបានផ្តល់អំណោយមួយចំនួនតាមរយៈ ស.ស.យ.ក.ស្រុកអង្គរបូរី ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ សូមឯកឧត្តម និងសហការី ក្រុមការងារយុវវិស្វករកម្ពុជា ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១