អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ត្រូវបាននាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន១០គ្រួសារ

នៅរសៀលថ្ងៃដដែលនេះដែរ លោក ចាន់ ចនផានិត ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក.ខេត្តតាកែវ និងសហការី តំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ដោយបានការអញ្ជើញចូលរួមពី លោក មេគិត ភក្តី អភិបាលស្រុក លោកមេឃុំ មេប៉ុស្តិ៍រដ្ឋបាល បាននាំយកគ្រឿងឧបភោគ បរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ លោក សុខ ពុទ្ធិវុធ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន១០គ្រួសារ ស្ថិតនៅឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានលេខាធិការដ្ឋាន បានពន្យល់ណែនាំឱ្យបងប្អូនទាំងអស់ គោរពតាមវិធានរបស់ក្រសួងសុខាភិបាល រក្សាអនាម័យខ្លួនប្រាណអោយបានស្អាត និងអនុវត្តន៍ជាប់ជាប្រចាំវិធានការ ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍កុំឱ្យឆ្លងជំងឺកូវីដ-១៩។                                                  ថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១