អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានយកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស បានយកគ្រឿងឧបភោគ បរិភោគ ជាអំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ដោយបានការចូលរួមពីក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ ស្ថិតនៅក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដោយក្នុង០១គ្រួសារទទួលបាន៖ អង្ករចំនួន ២០គីឡូក្រាម, មីខ្លាឃ្មុំក្រហម ១០កញ្ចប់, ត្រីខ ៤កំប៉ុង, ទឹកត្រី ១ដប, ទឹកសុីអុីវ ១ដប, ថ្នាំព្យាបាលផ្តាសសាយ ក្អក គ្រុនក្តៅ រាក ១ប្រអប់។ ថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១