អំណោយរបស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ត្រូវបានយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យ សុខ អាន តាអូ ស្ថិតក្នុងឃុំតាអូ និងនៅឃុំព្រៃអំពក
យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា ពីយើងខ្ញុំគ្រួសារ ស.ស.យ.ក. លោក ចាន់ ចនផានិត ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក.ខេត្តតាកែវ និងសហការី តំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ ដោយមានការចូលរួមពី លោកមេឃុំ មេប៉ុស្តិ៍រដ្ឋបាល លោកមេភូមិ ប្រជាការពារភូមិ បាននាំយកគ្រឿងឧបភោគបរិភោគជាអំណោយ ដ៏ថ្លៃថ្លារបស់ លោក សុខ ពុទ្ធិវុធ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យ សុខ អាន តាអូ ស្ថិតក្នុងឃុំតាអូ ចំនួន០៨គ្រួសារ និងនៅឃុំព្រៃអំពក ចំនួន០២គ្រួសារ នៅស្រុកគីរីវង់ ខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានលេខាធិការដ្ឋាន បានពន្យល់ណែនាំឱ្យបងប្អូនទាំងអស់ គោរពតាមវិធានរបស់ក្រសួងសុខាភិបាល រក្សាអនាម័យខ្លួនប្រាណអោយបានស្អាត និងអនុវត្តន៍ជាប់ជាប្រចាំវិធានការ ៣ការពារ ៣កុំ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍កុំឱ្យឆ្លងជំងឺកូវីដ-១៩។ ថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១