គណៈកម្មាធិការ ស.ស.យ.ក.ស្រុកបាទី បាននាំយកអំណោយពីសប្បុជននានា ចែកជូនដល់បងប្អូនកម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កនៅបឋមសិក្សាអង្គកំណប់
គណៈកម្មាធិការ ស.ស.យ.ក.ស្រុកបាទី រួមជាមួយនឹង ក្រុមប្រឹក្សាឃុំ លោកមេភូមិ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ នៅបឋមសិក្សា និងវិទ្យាល័យ គិត ម៉េង ប្រាសាទ ឃុំដូង បានចុះចែកបាយកញ្ចប់ និងទឹកបរិសុទ្ឋ ដល់បងប្អូនកម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កនៅបឋមសិក្សាអង្គកំណប់ ចំនួន ២៣០ប្រអប់ និងសូមថ្លែងអំណរគុណចំពោះសប្បុរសជន លោកអភិបាលរងស្រុកបាទី លោក លោកស្រី លោកនាយក នាយករង លោកគ្រូ អ្នកគ្រូទាំងអស់ ដែលមានទឹកចិត្ដអាណិត និងសម្រួលការលំបាករបស់បងប្អូន។ សូមគោរពជូនពរ សប្បុរសជនទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១