យុវជន ស.ស.យ.ក-តាកែវ, រាជធានីភ្នំពេញ និងខេត្តសៀមរាប សហការគ្នាប្រកបដោយសាមគ្គីភាព និងភាពស្និទ្ធស្នាល ក្នុងការហ្វឹកហាត់ល្បែងប្រជាប្រិយខ្មែរ ត្រៀមសម្រាប់កម្មវិធីអង្គរសង្ក្រាន្

យុវជន ស.ស.យ.ក-តាកែវ, រាជធានីភ្នំពេញ និងខេត្តសៀមរាប សហការគ្នាប្រកបដោយសាមគ្គីភាព និងភាពស្និទ្ធស្នាល ក្នុងការហ្វឹកហាត់ល្បែងប្រជាប្រិយខ្មែរ ត្រៀមសម្រាប់កម្មវិធីអង្គរសង្ក្រាន្ត ដើម្បីបង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា និងចូលរួមលេងកំសាន្ត ជាពិសេសព្រឹត្តិការណ៍មួយនេះ បានកោះរំលើងឡើងវិញ នូវអរិយធម៌ វប្បធម៌របស់ខ្មែរ គ្រប់រូបភាពទាំងអស់មកបង្ហាញដល់ប្រជាពលរដ្ឋខ្មែរ ដែលពួកគាត់មិនសូវបានឃើញក្នុងព្រឹត្តិការណ៍នានានោះ។ ហើយនៅល្ងាចថ្ងៃនេះដែរ បន្ទាប់ពីបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ ស.ស.យ.ករួចមក ក៏មានពិធីពិសាអាហារសាមគ្គី ប្រកបដោយឱជារស ឆ្ញាញ់ពិសា។