អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅចែកជូនគ្រួសារប្រជាពលរដ្ឋខ្វះខាត ចំនួន០៥គ្រួសារ នៅឃុំលំពង់
លោក ហង្ស វិច្ឆិការាស្សី ប្រធាន ស.ស.យ.ក.ស្រុកបាទី និងសហការី តំណាង លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក.ខេត្តតាកែវ បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅចែកជូនគ្រួសារប្រជាពលរដ្ឋខ្វះខាត ចំនួន០៥គ្រួសារ នៅឃុំលំពង់ ស្រុកបាទី ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូ មី១០កញ្ចប់ ត្រីខ ៥កំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ និងថ្នាំពេទ្យ ព្រមទាំងថវិកាចំនួន ២០,០០០៛ (ពីរម៉ឺនរៀល)។ ក្រុមការងារ បានពាំនាំនូវការផ្តាំ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមប្រធានទាំង២ និងបានណែនាំ សូមពូមីង សូមអនុវត្តន៍ជាប់ជាប្រចាំ តាមវិធាន សុខាភិបាល ៣កុំ ៣ការពារ ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។ ថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១